News Detail

Apple ​ចំណាយ​ ៧០​ ម៉ឺន​ដុល្លារ ដើម្បី​ការពារ​សុវត្ថិភាពជូន ​​លោក Tim Cook

ក្រុម​ហ៊ុន​អេឡិចត្រូនិក​យក្ស​ Apple ​បាន​ឱ្យ​ដឹង​ថា ពួកគេ​ចំណាយ​ប្រាក់​អស់​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ការ​ការពារ​សុវត្ថិភាព​របស់​លោក Tim Cook ​ដែល​ជា​ប្រធាន​ចាត់ការ​ទូទៅ។

 

465698360

 

 

លោក Tim ​ដែល​ជា​ប្រធាន​ក្រុមហ៊ុន Apple ​ត្រូវ​បាន​គេ​ដឹង​ថា​ចំណាយ​លើ​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ខ្ពស់​ណាស់​រហូត​ដល់​៧០​ម៉ឺន​ដុល្លារ​ឯ​ណោះ។ ខណៈ​ដែល​ការ​ចំណាយ​ច្រើន​នេះ ហាក់​ដូច​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​ប្រធាន​ក្រុមហ៊ុន​លំដាប់​កំពូល​ដូច្នេះ ព្រោះ​ថា​ពួកគេ​ត្រូវ​បង់​ធានារ៉ាប់រង​ខ្ពស់​និង​ការ​ចំណាយ​លើ​សុខភាព​ជា​ដើម។

 

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Tim ​មិន​មែន​ជា​បុគ្គល​ទី​មួយ​ដែល​ចំណាយ​ប្រាក់​ច្រើន​ចំពោះ​ការ​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នោះ​ទេ ព្រោះ​ថា​ កាល​ពី​ឆ្នាំ​២០១៣ ​ក្រុមហ៊ុន Amazon ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​១,៦​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ​ចំពោះ​សុវត្ថិភាព CEO ​របស់​គេ​លោក Jeff Bezos ។ ចំណែក​ឯ​លោក Larry Ellison ​ប្រធាន​ក្រុមហ៊ុន Oracle ​វិញ ក៏​ធ្លាប់​ចំណាយ​ប្រាក់​ដល់​ទៅ​១,៥​លាន​ដុល្លារ​អាមេរិក​ដែរ ចំពោះ​សុវត្ថិភាព​របស់​លោក ៕
​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ businessinsider