News Detail

Apple ប្រកាស​ Apple TV ​​ភ្ជាប់​មុខងារ​​ថ្មី​ ព្រម​ទាំង​អាច​​បញ្ជា​តាម​​សំឡេង​​បាន​

អម​ជា​មួយ​នឹង​ការ​ប្រកាស​ផលិតផល​ថ្មីៗ​ក្នុង​ព្រឹត្តិការ​​​យប់​មិញ ក្រុមហ៊ុន​ Apple ក៏​បាន​ធ្វើ​ការ​​បង្ហាញ​​នូវ​វត្តមាន​ថ្មី​នៃ​​​ Apple TV  ជំនាន់​ក្រោយ​របស់​ខ្លួន​ផង​ដែរ។

Apple TV ​ជំនាន់​ថ្មី​នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ភ្ជាប់​មក​ជា​មួយ​នឹង​ការ​ឌីស្សាញ​ថ្មី​ទាំង​​មុខងារ​​ និង​​សមត្ថភាព​​ Hardware។ ​ជា​មួយ​នឹង​ការ​ឌីស្សាញ​ថ្មី​នេះ​​ នៅ​លើ Apple TV ​ អ្នក​ប្រើប្រាស់​​អាច​ដំណើរការ​ជា​មួយ​នឹង​កម្មវិធី​ផ្សេង​ទៀត (Third-Party)​  ហើយ​វា​ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​ឧបករណ៍​បញ្ជា​ថ្មី​​ ដែល​អាច​បញ្ជា​ដោយ​សំឡេង​តាម​ Siri ​និង​​​​ Touchpad ​យ៉ាង​ទំនើប​ ដែល​ប្រើដើម្បី​ដំណើរការ​កម្មវិធី​ និង​​លេង​ហ្គេម​ជា​ដើម​។​

 

បន្ថែម​ទៀត​នោះ​ Apple ​ក៏​បាន​បង្ហាញ​នូវ​មុខងារ​ស្វែង​រក​ថ្មី​​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ​ ដោយ​​អ្នក​ប្រើប្រាស់​​​អាច​ស្វែង​រក​កម្មវិធី​​​ណា​មួយ​​តាម​ជម្រើស​​​​ងាយៗ។  ក្រៅ​ពី​នេះ​ Apple TV ​ក៏​អាច​ Stream វីដេអូ​​ពី​អ៊ីនធឺណិត​មើល​លើ​ទូរទស្សន៍​បាន​ផង​ដែរ​។

 

 

 

 

លក្ខណៈ​សម្បត្តិ៖

 

– ប្រភេទ CPU៖ A8 ​ 64-bit  របស់ Apple

– ទំហំ​ផ្ទុក​ទិន្នន័យ៖ 32/64GB

– Wi-Fi 802.11ac ​ជា​មួយ​នឹង​ MIMO

– ​រន្ធ​ដោត​ប្រភេទ HDMI ​

– រន្ធ​ USB-C ​

– IC Receiver

– 10/100 Ethernet

– ប្រព័ន្ធ​ប្រតិបត្តិការ​​ tvOS ​ផ្អែក​លើ iOS 9 ​អាច​ដំណើរការ​ App Store និង​ Siri

– ឧបករណ៍​បញ្ជា​ថ្មី​​ជា​មួយ​ប្រព័ន្ធ​​ Bluetooth 4.0 ​ (ថាមពលថ្ម​​ប្រើ​បាន​បី​ម៉ោង​​ពេល​សាក​ម្ដង)។

 

screen-shot-2015-09-09-at-1-58-35-pm

 

 

Apple TV ​ថ្មី​នេះ ​នឹង​ដាក់​លក់​នៅចុង​ខែ​តុលា​​ក្នុង​តម្លៃ​ពី​​ ១៤៩ ដុល្លារ​សម្រាប់​ទំហំ​ 32GB និង​តម្លៃ​ពី​ ១១៩ ដុល្លារ​សម្រាប់​ទំហំ​ 64GB  នៅ​លើ​គេហទំព័រ​ Apple.com ផ្ទាល់៕

 

អានបន្ត៖ iPad Pro ថ្មីរបស់ Apple បង្ហាញខ្លួនហើយ​​ ​អេក្រង់​ធំ​ ល្បឿន​​រឹត​តែលឿន កាន់ថ្មបានយូរ

ប្រែ​សម្រួល៖​ សំនៀង
ប្រភព៖ bgr