Apple ចំណាយ ៧០ ម៉ឺនដុល្លារ ដើម្បីការពារសុវត្ថិភាពជូន លោក Tim Cook
ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានឱ្យដឹងថា ពួកគេចំណាយប្រាក់អស់៧០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីការការពារសុវត្ថិភាពរបស់លោក Tim Cook ដែលជាប្រធានចាត់ការទូទៅ។
លោក Tim ដែលជាប្រធានក្រុមហ៊ុន Apple ត្រូវបានគេដឹងថាចំណាយលើការការពារសុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់ណាស់រហូតដល់៧០ម៉ឺនដុល្លារឯណោះ។ ខណៈដែលការចំណាយច្រើននេះ ហាក់ដូចជារឿងធម្មតាទៅហើយ សម្រាប់ប្រធានក្រុមហ៊ុនលំដាប់កំពូលដូច្នេះ ព្រោះថាពួកគេត្រូវបង់ធានារ៉ាប់រងខ្ពស់និងការចំណាយលើសុខភាពជាដើម។
តែទោះជាយ៉ាងនេះក្ដី លោក Tim មិនមែនជាបុគ្គលទីមួយដែលចំណាយប្រាក់ច្រើនចំពោះការការការពារសុវត្ថិភាពផ្ទាល់ខ្លួននោះទេ ព្រោះថា កាលពីឆ្នាំ២០១៣ ក្រុមហ៊ុន Amazon បានចំណាយប្រាក់ដល់ទៅ១,៦លានដុល្លារអាមេរិកឯណោះចំពោះសុវត្ថិភាព CEO របស់គេលោក Jeff Bezos ។ ចំណែកឯលោក Larry Ellison ប្រធានក្រុមហ៊ុន Oracle វិញ ក៏ធ្លាប់ចំណាយប្រាក់ដល់ទៅ១,៥លានដុល្លារអាមេរិកដែរ ចំពោះសុវត្ថិភាពរបស់លោក ៕
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ businessinsider