News Detail

ស្រោម​ iPhone ​ពិសេស​ អ្នក​កាន់​ទូរសព្ទ​យ៉ាង​ណា​ ​ក៏​មិន​ងាយ​ធ្លាក់​ពី​ដៃ​ដែរ

បច្ចុប្បន្ន​នេះ​មាន​ស្រោម​ទូរសព្ទ​ជា​ច្រើន​ដែល​ផលិត​ឡើង​សម្រាប់​ការពារ​​ទ្រង់​ទ្រាយ​ទូរសព្ទ​​នៅ​ពេល​ដែល​ជ្រុះ​ទៅ​លើ​​ដី​ ប៉ុន្តែ​មិន​ទាន់​មាន​​ស្រោម​ទូរសព្ទ​ណា​អាច​​ជួយ​កុំ​ឲ្យ​ជ្រុះ​ទូរសព្ទ​​ចេញ​ពី​ដៃ​បាន​នោះ​ទេ។

 

23817464607868cccba31d861979818c_original (1)

 

 

បង​ប្អូន​ប្រុស​ត្រកូល ​Wangercyn ​បី​រូប​មាន​គំនិត​បង្កើត​នូវ​ស្រោម​ទូរសព្ទ​ពិសេស​ម្យ៉ាង​មាន​ឈ្មោះ​ថា​ Loopy Cases ដែល​អាច​ការពារ​ទូរសព្ទ​មិន​ឲ្យ​ជ្រុះ​ចេញ​ពី​ដៃ​បាន។ ជា​ការ​ពិត​ណាស់​ទូរសព្ទ​បច្ចុប្បន្ន​គឺ​មាន​ទំហំ​ធំ​ពិបាក​ប្រើ​ដោយ​ដៃ​តែ​ម្ខាង​ និង​មាន​ភាព​រអិល​ងាយ​ស្រួល​ជ្រុះ​​ចេញ​ពី​ដៃ​ណាស់។ ជា​មួយ​នឹង​ស្រោម​ Loopy អ្នក​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភ​ថា​ទូរសព្ទ​ដ៏​ថ្លៃ​របស់​អ្នក​ជ្រុះ​ចេញ​ពី​ដៃ​ឡើយ​ ហើយ​ថែម​ទាំង​អាច​ជួយ​ឲ្យ​ប្រើ​ប្រាស់​ទូរសព្ទ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​ប្រើ​ប្រាស់​ដៃ​តែ​មួយ​ចំហៀង​ប៉ុណ្ណោះ។ ក្រៅ​ពី​ការពារ​មិន​ឲ្យ​ទូរសព្ទ​ជ្រុះ​ហើយ​ សម្បក​នេះ​ក៏​អាច​ការពារ​ទ្រង់​ទ្រាយ​ទូរសព្ទ​​ ក្នុង​ករណី​ដែរ​ទូរសព្ទ​​ជ្រុះ​ចេញ​​ពី​ដៃ ព្រម​ទាំង​អាច​ការពារ​ពី​ការ​ចូល​ធូលី​បានផង​ដែរ។

 

 

9eb37ff03485b7c04e4cec7dca6fe414_original

 

 

គំនិត​ដែល​នាំ​ឲ្យ​បង​ប្អូន​ទាំង​បី​អ្នក​នេះ​ផលិត​ស្រោម​ទូរសព្ទ​នេះ​ឡើង​ព្រោះ​តែ​គេ​​សង្កេត​ឃើញ​ថា ​ទូរសព្ទ​ដែល​ធ្លាក់​ហើយ​បាន​បែក​អេក្រង់​ ដែល​​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ជួស​ជុល​ ហើយ​គេ​យល់​ថា ​មាន​វិធី​ផ្សេង​ដែល​ល្អ​ជាង​នេះ។ ដោយ​ចំណាយ​ពេល​សិក្សា​អស់​​ប្រមាណ​ជា​បី​ឆ្នាំ​ទើប​ពួក​គេ​អាច​បង្កើត​​នូវ​ស្រោម​ទូរសព្ទ​ Loopy នេះ​ចេញ​ជា​រូបរាង​បាន។

 

ទស្សនា​វីដេអូួ៖

រោម​ទូរសព្ទ​ Loopy អាច​នឹង​មាន​លក់​​លើ​ទីផ្សារ​បរទេស​នា​ចុង​ឆ្នាំ​២០១៥​នេះ​ ដោយ​មាន​តម្លៃ​​ប្រមាណ​ជា​៣៥​ដុល្លារ ហើយ​ស្រោម​ទូរសព្ទ​នេះ​អាច​ប្រើ​ប្រាស់​បាន​តែ​ជា​មួយ​ទូរសព្ទ​ iPhone 6/6s និង 6 Plus/6s Plus ប៉ុណ្ណោះ៕ ​​​​​​​

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PRWeb