News Detail

ក្ដៅៗ! Apple ចេញ​ iPhone 6s និង​ 6s Plus មាន​​បំពាក់​ 3D Touch និង​បន្ទះ Chip ធំ​ជាង​មុន​

ស្មាតហ្វូន​​ដែល​ពិភព​លោក​ទន្ទឹង​រង់ចាំ​​ ឥឡូវ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ Apple បង្ហាញ​ជា​ផ្លូវការ​ហើយ​ នោះ​​គឺ iPhone 6s និង​ iPhone 6s Plus មិន​ខុស​​អ្វី​ពី​ពាក្យ​​​​ចចាមអារ៉ាម​ ដែល​បាន​លេច​ឮ​កន្លង​មក​ទេ។

ប៉ុន្តែ​ iPhone ជំនាន់​ចុង​ក្រោយ​នេះ​បំពាក់មុខងារ​​ 3D Touch ​ហៅ​ថា​ Peek។ ដោយ​យក​ម្រាម​ដៃ​របស់​អ្នក​សង្កត់​លើ​អេក្រង់​ អ្នក​អាច​បញ្ជា​នូវ​មុខងារ​​ ឧទាហរណ៍​ សារ​ដែល​គេ​ផ្ញើ​មក​ អ្នក​អាច​បើក​មើល​បាន។ Peek ក៏​ដំណើរការ​ជាមួយ​នឹង​កម្ម​វិធី​ដែល​មិនមែន​ជា​របស់​ Apple ផង​ដែរ។

 

img_2962

 

screen shot 2015-09-09 at 2.26.07 pm

 

 

មុខងារ​ 3D Touch ថ្មី​បំពាក់​លើ​ស្មាត​ហ្វូន​ជំនាន់​ចុច​ក្រោយ​

 

screen shot 2015-09-09 at 2.30.57 pm

 

screen shot 2015-09-09 at 2.32.41 pm

 

 

 

img_2968

 

 

លក្ខណៈ​សម្បត្តិ iPhone 6s

-ទំហំ៖ ៥,៤៤ x ២,៦៤ x 0,២៧ អ៊ីញ

-អេក្រង់៖​ ៤,៧​អ៊ីញ

-ទម្ងន់៖ ១៤៣ក្រាម​

-អង្គ​ចង​ចាំ៖  ១៦GB, ៦៤ GB, ១២៨GB (Ram៖ ១GB)

-បន្ទះ Chip៖ A9 (ធំ​ជាង​ជំនាន់​មុន)

-កាមេរ៉ា៖ 12MP (អាច​ថត​វីដេអូ​ច្បាស់​កម្រិត​ 4k) សម្រាប់កាមេរ៉ា​ក្រោយ​ និង​ 5MP សម្រាប់​កាមេរ៉ា​មុខ

-ប្រព័ន្ធប្រតិបត្តិការ៖ iOS9

-ស៊ីម៖ nano-SIM

-ថាមពលថ្ម៖ បើក​ 3G បណ្ដើរ​ អាច​​និយាយ​បាន​១៤​ម៉ោង

-តម្លៃ៖ ១៩៩​ដុល្លារ​​សម្រាប់​ 16GB, ២៩៩​ដុល្លារ​សម្រាប់​ 64GB, និង​ ៣៩៩​ដុល្លារ​សម្រាប់​128GB (តម្លៃកុងត្រានៅអាមេរិក)

 

 

លក្ខណៈ​សម្បត្តិ iPhone 6s​ Plus

-ទំហំ៖ ៦,២២x ៣,០៦ x ០,២៨អ៊ីញ

-អេក្រង់៖​៥,៥អ៊ីញ

-ទម្ងន់៖ ១៩២ក្រាម​

-អង្គ​ចង​ចាំ៖  ១៦GB, ៦៤ GB, ១២៨GB (Ram៖ ១GB)

-បន្ទះ Chip៖ A9 (ធំ​ជាង​ជំនាន់​មុន)

-កាមេរ៉ា៖ 12MP (អាច​ថត​វីដេអូ​ច្បាស់​កម្រិត​ 4k) សម្រាប់កាមេរ៉ា​ក្រោយ​ និង​ 5MP សម្រាប់​កាមេរ៉ា​មុខ

-ប្រព័ន្ធប្រតិបត្តិការ៖ iOS9

-ស៊ីម៖ nano-SIM

-ថាមពលថ្ម៖ បើក​ 3G បណ្ដើរ​ អាច​​និយាយ​បាន​១៤​ម៉ោង

-តម្លៃ៖ ២៩៩​ដុល្លារ​ សម្រាប់​ 16GB, ៣៩៩​ដុល្លារ​​សម្រាប់​ 64GB និង​ ៤៩៩​ដុល្លារ​​សម្រាប់​ 128GB (តម្លៃកុងត្រានៅអាមេរិក)

 

 

រូបភាព​ដែល​ថត​ដោយ​ កាមេរ៉ា​ថ្មី​របស់​ iPhone 6s/6s Plus

 

screen shot 2015-09-09 at 2.47.05 pm

 

 

ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​​បាន​បំពាក់​នូវ​មុខងារ​ Live Photo។ អ្នក​អាច​​បញ្ជា​​ឲ្យ​រូប​ភាព​មាន​ចលនា សូម្បី​តែ​រូប​ភាព​នៅ​ក្នុង​ Facebook។

 

screen shot 2015-09-09 at 2.52.56 pm

 

 

 

ប្រភព៖ businessinsiderphonearena