ស្រោម iPhone ពិសេស អ្នកកាន់ទូរសព្ទយ៉ាងណា ក៏មិនងាយធ្លាក់ពីដៃដែរ
បច្ចុប្បន្ននេះមានស្រោមទូរសព្ទជាច្រើនដែលផលិតឡើងសម្រាប់ការពារទ្រង់ទ្រាយទូរសព្ទនៅពេលដែលជ្រុះទៅលើដី ប៉ុន្តែមិនទាន់មានស្រោមទូរសព្ទណាអាចជួយកុំឲ្យជ្រុះទូរសព្ទចេញពីដៃបាននោះទេ។
បងប្អូនប្រុសត្រកូល Wangercyn បីរូបមានគំនិតបង្កើតនូវស្រោមទូរសព្ទពិសេសម្យ៉ាងមានឈ្មោះថា Loopy Cases ដែលអាចការពារទូរសព្ទមិនឲ្យជ្រុះចេញពីដៃបាន។ ជាការពិតណាស់ទូរសព្ទបច្ចុប្បន្នគឺមានទំហំធំពិបាកប្រើដោយដៃតែម្ខាង និងមានភាពរអិលងាយស្រួលជ្រុះចេញពីដៃណាស់។ ជាមួយនឹងស្រោម Loopy អ្នកនឹងមិនមានការព្រួយបារម្ភថាទូរសព្ទដ៏ថ្លៃរបស់អ្នកជ្រុះចេញពីដៃឡើយ ហើយថែមទាំងអាចជួយឲ្យប្រើប្រាស់ទូរសព្ទបានយ៉ាងងាយស្រួលដោយប្រើប្រាស់ដៃតែមួយចំហៀងប៉ុណ្ណោះ។ ក្រៅពីការពារមិនឲ្យទូរសព្ទជ្រុះហើយ សម្បកនេះក៏អាចការពារទ្រង់ទ្រាយទូរសព្ទ ក្នុងករណីដែរទូរសព្ទជ្រុះចេញពីដៃ ព្រមទាំងអាចការពារពីការចូលធូលីបានផងដែរ។
គំនិតដែលនាំឲ្យបងប្អូនទាំងបីអ្នកនេះផលិតស្រោមទូរសព្ទនេះឡើងព្រោះតែគេសង្កេតឃើញថា ទូរសព្ទដែលធ្លាក់ហើយបានបែកអេក្រង់ ដែលត្រូវចំណាយប្រាក់ច្រើនដើម្បីជួសជុល ហើយគេយល់ថា មានវិធីផ្សេងដែលល្អជាងនេះ។ ដោយចំណាយពេលសិក្សាអស់ប្រមាណជាបីឆ្នាំទើបពួកគេអាចបង្កើតនូវស្រោមទូរសព្ទ Loopy នេះចេញជារូបរាងបាន។
ទស្សនាវីដេអូួ៖
រោមទូរសព្ទ Loopy អាចនឹងមានលក់លើទីផ្សារបរទេសនាចុងឆ្នាំ២០១៥នេះ ដោយមានតម្លៃប្រមាណជា៣៥ដុល្លារ ហើយស្រោមទូរសព្ទនេះអាចប្រើប្រាស់បានតែជាមួយទូរសព្ទ iPhone 6/6s និង 6 Plus/6s Plus ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ PRWeb