News Detail

ការ​វិវត្ត​និង​សារប្រយោជន៍​របស់​ប៊ិក

ជា​ធម្មតា ជោគជ័យ​មនុស្ស គឺ​ត្រូវ​បាន​សរសេរ និង​កត់ត្រា​ទុក​ជា​ប្រវត្តិសាស្ត្រ ដែល​ដើម​ឡើយ វា​ត្រូវ​បាន​ឆ្លាក់​ជា​អក្សរ​លើ​សិលាចារឹក​ឬ​លើ​កំណាត់​ឈើ ហើយ​គ្រា​នោះ​គឺ​ជា​ដើម​កំណើត​ដែល​ប៊ិក​បាន​កែប្រែ​ការ​សរសេរ​ឱ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អរិយធម៌។

EoP_CaligraphyPen_Mail

 

បច្ចុប្បន្នភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ការ​សរសេរ​ដោយ​ដៃ ប៉ុន្តែ​វា​នៅ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​បង្ហាញ​នូវ​សេរីភាព ​និង​គំនិត​កែច្នៃ​ថ្មីៗ​ក្នុង​ការ​កត់ត្រា​នោះ​ឡើយ។ ការ​វិវត្ត​របស់​ប៊ិក​នៅ​តែ​បន្ត ហើយ​ក្រុមហ៊ុន Samsung ក៏​បាន​ពង្រឹង ​និង​ធ្វើ​ឱ្យ​វា​កាន់​តែ​ប្រសើរ​ឡើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត។ ប៊ិក S Pen ភ្ជាប់​ជាមួយ​ទូរសព្ទ​ប្រភេទ Galaxy Note ដោយ​បង្កើត​ឡើង​ពី​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ។ សូម​ក្រឡេក​មើល​ការ​វិវត្ត​នៃ​ប៊ិក​ដូច​ខាង​ក្រោម៖

 

EoP_806_Final_Main

 

-ជក់៖ វា​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ប្រទេស​ចិន​ជា​យូរ​ណាស់​មក​ហើយ។ ជន​ជាតិ​ចិន​បាន​ប្រើ​ជក់ ដែល​ធ្វើ​ឡើង​ពី​ដើម​ឫស្សី រោមសត្វ​និង​ឧបករណ៍​ផ្សេងៗ។

 

-ស្លាបប៉ាកកា៖ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្លាប​សត្វ​ធំៗ ដូចជា​សត្វ​ក្ងាន​ជាដើម។ នេះ​គឺ​ជា​ឧបករណ៍​សរសេរ​ចុង​ស្រួច​ដំបូង​ជាទី​គាប់​ចិត្ត និង​ងាយ​ស្រួល​បទ​បែន​ក្នុង​ការ​សរសេរ។

 

-ប៊ិក​ប៉ាកកា៖ មាន​បណ្ដូល​ដាក់​ទឹក​ខ្មៅ​ធំ​ដោយ​មិន​ចាំ​បាច់​ជ្រលក់​ទឹក​ខ្មៅ​ដើម្បី​សរសេរ​ឡើយ។
ប៊ិក​ចុង​ស្រួច​និង​ប៊ិក​ក្បាល​រុយ៖ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៨៨ និង​ត្រូវ​បាន​ក្លាយ​ជា​ប្រភេទ​ប៊ិក​ទទួល​បាន​ការ​ពេញ​និយម​បំផុត​លើ​ពិភពលោក​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ត្រូវ​បាន​អះអាង​ថា​ជា​ប៊ិក​ដែល​ប្រើ​បាន​រាល់​ការ​សរសេរ។

 

-ប៊ិក S Pen៖ មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​ប៊ិក​ដែល​បាន​រៀបរាប់​ខាង​លើ​ដែរ ​តែ​ប៊ិក S Pen ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។ ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ទូរសព្ទ Galaxy Note និង​ប៊ិក S Pen របស់​ក្រុមហ៊ុន Samsung មាន​លក្ខណៈ​ប្រសើរ​ឡើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ប៊ិក S Pen របស់ Galaxy Note 4 បាន​រចនា​ឡើង​មាន​រាង​តូច​និង​ស្រាល​ដែល​ធ្វើ​ឱ្យ​ការ​សរសេរ​មាន​ភាព​ងាយ​ស្រួល។ ប៊ិក S Pen មាន​មុខងារ​ដូច​ចង្អុល​ដៃ​ ដើម្បី​ផ្តល់​លទ្ធភាព​ចុច​បាន​គ្រប់​ជ្រុង​លើ​អេក្រង់។ អ្នក​ក៏​អាច​ប្រើ​ប៊ូតុង​ពហុ​មុខងារ​របស់​ប៊ិក S Pen នេះ​ដើម្បី​ដំណើរ​ការ​កម្មវិធី​ផ្សេងៗ​បាន​យ៉ាង​ងាយ។

 

Samsung-Galaxy-Note-Series

 

អ្នក​ប្រើ​ទូរសព្ទ Galaxy Note ដែល​មាន​ប៊ិក S Pen ជា​ទូទៅ​ជា​មនុស្ស​ដែល​មាន​ការ​រៀបចំ​ខ្ពស់​និង​ផ្តោត​សំខាន់​លើ​ប្រសិទ្ធភាព​ការងារ រីឯ​សិល្បករ​វិញ​ប្រើ​វា ដើម្បី​បង្ហាញ​ពី​សមត្ថភាព និង​ចែក​រំលែក​ការ​កម្សាន្ត​ផ្សេងៗ។ ប៊ិក S Pen មាន​លក្ខណៈ​ពិសេស​ដូចជា Smart Select, Action Memo, Screen Write និង Image Clip ដែល​ដើរ​ដោយ​ផ្ទាល់​ពី Air Command នៅ​លើ​អេក្រង់​បន្ទាប់​ពី​ចុចប៊ូតុង​របស់ S Pen។ លក្ខណៈ​ពិសេស​មួយ​ទៀត​គឺ Air View ដែល​យើង​អាច​ទទួល​បាន​ព័ត៌មាន ទោះ​ជា​ចុច​មិន​ដល់​អេក្រង់​ក៏​ដោយ។ នេះ​ជា​ជំនាន់​ទី ៤​របស់​ប៊ិក S Pen ហើយ​អ្វី​ដែល​គួរ​ឱ្យ​រំភើប​ជាង​នេះ​ទៀត​នោះ​គឺ​ការ​វិវត្ត​ប៊ិក S Pen ជំនាន់​ថ្មី។ តើ​មាន​អ្វី​កាន់​តែ​អស្ចារ្យ និង​គុណ​សម្បត្តិ​អី្វ​ខ្លះ ពី​ការ​វិវត្ត S Pen ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ?

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទី​កន្លែង។ តាម​រយៈ ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង​មាន​បុគ្គលិក​ចំនួន ៣០៧ ០០០នាក់ នៅ​ទូទាំង ៨៤ ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ​ចំនួន ១៩៦ពាន់​លាន​ដុល្លារ​អាមេរិក។

 

-ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com

 

អត្ថបទ៖ ពាណិជ្ជកម្ម