News Detail

អ្នក​វិទ្យាសាស្ត្រ​​​បង្កើត​​​ប្រភេទ​ថ្ម​ថ្មី​​​ សាក​​​មួយ​​ពេញ​​​​​តែ​​៦​នាទី

ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៅ​​ Massachusetts Institute of Technology (MIT) ​បាន​បង្កើត​នូវ​ប្រភេទ​ថ្ម​ថ្មី​ ដែល​អាច​ជួយ​បង្កើន​នូវ​សមត្ថភាព​សាកថ្ម​បាន​លឿន​​ និង​ផ្ទុក​ថាមពល​​បាន​ច្រើន​ជាង​ថ្ម​​ ដែល​កំពុង​ប្រើ​លើ​ទូរសព្ទ​ Smartphone និង Tablet ពេលបច្ចុប្បន្ន។

 

MAIN-Phone-battery-charging

 

ប្រភេទ​ថ្ម​ថ្មី​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្កើត​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​​ “yolk and shell” ដែល​អាច​សាក​ពី​សូន្យ​ភាគ​រយ​​ដល់​ពេញ​ត្រឹម​តែ​រយៈ​ពេល​ប្រាំ​មួយ​នាទី​តែ​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​មាន​សមត្ថភាព​អាច​ផ្ទុកថាមពល​បាន​ច្រើន​ជាង​​​ប្រភេទ​ថ្ម​​ដែល​កំពុង​តែ​​ប្រើ​នៅ​លើ​ទូរសព្ទ​ Smartphone និង​ Tablet ​ដល់​ទៅ​បី​ដង។

 

បច្ចេកវិទ្យា​ថ្ម​ថ្មី​នេះ​គឺ​ប្រើ​​សារធាតុ​ភាគល្អិត​តូច​បំផុត​​ជា​មួយ​នឹង​បន្ទះ​ទី​តានី​ម​ឌីអុកស៊ីត​​ដែល​ព័ទ្ធ​ជុំវិញ​បន្ទះ​អាលុយមីញ៉ូម​ពណ៌​លឿង​​ដើម្បី​បង្កើន​នូវ​សមត្ថិភាព​ផ្ទុក​ថាមពល​ ក៏​ដូច​ជា​បង្កើន​ល្បឿន​នៃ​ការ​សាកថ្ម។ ​ក្រុមអ្នក​វិទ្យាសាស្ត្រ​​ជឿថា​​ ប្រភេទ​ថ្ម​ថ្មី​នេះ​នឹង​អាច​ប្រើ​ប្រាស់​​បាន​នៅ​ក្នុង​ពេល​អនាគត់៕

 

Battery-breakthrough-MIT

 

អាន​បន្ត៖ បន្លែ​ដំបូង​​​ ដាំ​បាន​នៅ​​​​លើ​អវកាស​ផ្ទាល់ ​នឹង​បាន​បរិភោគ​ដោយ​អវកាស​យានិក

 

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ mirror