News Detail

យល់​ដឹង​ប៉ុន្មាន​ចំណុច​នេះ​ ក្រែង​ល​អាច​សង្គ្រោះ​ទូរសព្ទ​​ដែល​ធ្លាក់​ចូល​ទឹក​​បាន

បច្ចុប្បន្ន​នេះ​មាន​ការ​ផលិត​នូវ​ទូរសព្ទ​ថ្មី​ដែល​អាច​ធន់​នឹង​ទឹក​បាន​ ប៉ុន្តែ​សម្រាប់​ទូរសព្ទ​ដែល​មិន​អាច​ធន់​នឹង​ទឹក​បាន​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ ព្រោះ​បើ​ធ្លាក់​ចូល​ទឹក​ទូរសព្ទ​អាច​នឹង​ប្រើ​ការ​លែង​កើត​តែ​ម្ដង។

 

AP14QR394CJ80026

 

 

ដូច​នេះ​បើ​អ្នក​ធ្លោយ​ធ្វើ​ឲ្យ​​ទូរសព្ទ​​ធ្លាក់​ចូល​ទឹក ​អ្នក​អាច​អនុវត្ត​តាម​​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

ជា​ដំបូង​ត្រូវ​យល់​ដឹង​ពី​ចំណុច​ដែល​អ្នក​មិន​គួរ​ធ្វើ​ជា​មុន​សិន៖

មិន​ត្រូវ​បើក​ទូរសព្ទ​ ឬ​ប្រើ​ប្រាស់​បន្ទាប់​ពី​ធ្លាក់​ចូល​ទឹក​នោះ​ទេ

មិន​ត្រូវ​ចុច​ប៊ូតុង​អ្វី​ទាំង​អស់

មិន​ត្រូវ​ ក្រឡុក​ឬ​ទះ​ទូរសព្ទ​ដើម្បី​ឲ្យ​ទឹក​ចេញ​នោះ​ទេ

– មិន​ត្រូវ​ផ្លុំ​ទូរសព្ទ​ ព្រោះ​អាច​ធ្វើ​ឲ្យ​ទឹក​ចូល​ទៅ​កន្លែង​ដែល​មិន​មាន​ជ្រាប​ទឹក​បាន

– មិន​ត្រូវ​យក​ខ្យល់​ក្ដៅ​មក​ផ្លុំ​ទូរសព្ទ​ ដូច​ជា​ម៉ាស៊ីន​ផ្លុំ​សម្ងួត​ជា​ដើម

 

 

​បន្ទាប់​មក​ត្រូវ​អនុវត្ត​វិធី​ដូច​ខាង​ក្រោម​៖

១. បិទ​​ទូរសព្ទ​របស់​អ្នក​ រួច​ទុក​ចោល​មួយ​ភ្លែត​ បន្ទាប់​មក​ដក​ស៊ីម​កាត​ និង​ មេម៉ូរី​ចេញ​ពី​ក្នុង​ទូរសព្ទ
ព្រម​ទាំង​ដក​ថ្ម​ចេញ​ផង​ប្រសិន​បើ​អាច​ ព្រោះ​ចំពោះ​ទូរសព្ទ​មួយ​ចំនួន​គឺ​មិន​អាច​ដក​ថ្ម​ចេញ​បាន​នោះ​ទេ

២. យក​កន្សែង​ ឬ​ក្រណាត់​មក​ជូត​កន្លែង​ដែល​មាន​ទឹក​​ដោយ​ថ្នម​ៗ​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ទឹក​នោះ​​ខ្ទាត​ទៅ​ប៉ះ​ផ្នែក​ផ្សេង​ទៀត

៣. ប្រសិន​បើ​នៅ​ត្រង់​ចន្លោះ​ប្រហោង​អ្នក​មិន​អាច​ជូត​បាន​ទេ​​នោះ​ អ្នក​អាច​ប្រើ​ប្រាស់​ម៉ាស៊ីន​ប៉ូម​ ដើម្បី​ប៉ូម​ទឹក​ចេញ​ពី​ចន្លោះ​ប្រហោង​នោះ​ដោយ​ប្រុង​ប្រយ័ត្ន

៤. កប់​ទូរសព្ទ​ចូល​ទៅ​ក្នុង​ធុង​អង្ករ​ ព្រោះ​អង្ក​អាច​ធ្វើ​ការ​ស្រូប​ជាតិ​ទឹក​បាន​យ៉ាង​ល្អ​បំផុត

៥. ទុក​ទូរសព្ទ​របស់​អ្នក​ចោល​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​ដើម្បី​ឲ្យ​វា​ស្ងួត​បាន​ល្អ។ ផុត​រយៈពេល​នោះ​ហើយ​អ្នក​អាច​សាក​ល្បង​ដាក់​ថ្ម​ចូល​ទៅ​ក្នុង​ទូរសព្ទ​វិញ​ រួច​បើក​វា។ បន្ទាប់​មក​សាក​ចាក់​បទ​ចម្រៀង​ដើម្បី​ធ្វើ​ការ​ពិនិត្យ​រន្ធ​បំពង​សំឡេង​ និង​ពិនិត្យ​មើល​ Touchscreen​ របស់​ទូរសព្ទ​ផង​ថា​ដើរ​ឬ​ក៏​អត់

៦. ក្នុង​ករណី​ដែល​ទូរសព្ទ​បើក​មិន​ចេញ​ទេ​ អ្នក​គួរ​ធ្វើ​ការ​សាក​ថ្ម​ទូរសព្ទ​ជា​មុន​ក្រែង​ល​អាច​ជួយ​បាន ប៉ុន្តែ​បើ​នៅ​តែ​បើក​មិន​ចេញ​អាច​ទុក​ថ្ម​នោះ​ឲ្យ​ស្ងួត​យូរ​បន្តិច​ ឬ​​ប្ដូរ​ថ្ម​ថ្មី។

៧. ប្រសិន​បើ​ទូរសព្ទ​អ្នក​អាច​បើក​ឡើង​ដូច​ធម្មតា​នោះ​ អ្នក​ត្រូវ​ធ្វើ​ការ​សង្កេត​ជា​បន្ត​ក្នុង​រយៈពេល​ ២ ទៅ​៣​ថ្ងៃ​ ថា​តើ​មាន​អ្វី​ដែល​ខុស​ពី​ប្រក្រតី។

​​​​​

*****ត្រូវ​ចង​ចាំ​ថា​យក​ទូរសព្ទ​ចេញ​ពី​ក្នុង​ទឹក​ឲ្យ​បាន​លឿន​ជា​ទី​បំផុត​ ព្រោះ​បើ​ទុក​យូរ​ទឹក​នឹង​អាច​ជ្រាប​ចូល​គ្រឿង​ក្នុង​របស់​ម៉ាស៊ីន​ ធ្វើ​ឲ្យ​ខូច​ខាត​កាន់​តែ​ធ្ងន់ធ្ងរ៕​
​​​​​​

-ចុច​អាន៖ មាន​តែ​ Wi-Fi​ ក៏​អាច​មើល​ធ្លុះ​ជញ្ជាំង​បាន​ដែរ!

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ androidpit